ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំ ជាបទចម្រៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំ និងចម្ការទំពាំងបាយជូររបស់គាត់។ មិត្តសម្លាញ់របស់ខ្ញុំមាន ចម្ការទំពាំងបាយជូរមួយ នៅលើជម្រាលភ្នំដែលមានជីជាតិល្អ គាត់បានកាប់គាស់ដី រើសដុំថ្មចេញ ហើយដាំទំពាំងបាយជូរពូជល្អបំផុត។ គាត់បានសង់ខ្ទម និងជីកកន្លែងបញ្ជាន់ផ្លែ នៅកណ្ដាលចម្ការនោះ គាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចម្ការនោះ បែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។ មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖ អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយ សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។ ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការ នេះហើយ តើនៅខ្វះអ្វីទៀត? ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ តែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែ ផ្លែមិនល្អទៅវិញដូច្នេះ? ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។ ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ បន្លាដុះពាសពេញ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការនេះតទៅទៀតឡើយ។ ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែល ដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់ គឺប្រជាជនយូដា។ ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែព្រះអង្គបែរឮស្នូរសម្រែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
អាន អេសាយ 5
ស្ដាប់នូវ អេសាយ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 5:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ