ព្រះអម្ចាស់មានព្រះបន្ទូលថា: លោកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើលោក។ លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់ការវិនិច្ឆ័យ។ លោកមិនស្រែក ឬគំហកកំហែង ដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន! លោកនឹងមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ នៅលើផែនដី ហើយមនុស្សនៅតាមកោះនានានាំគ្នា រង់ចាំទទួលវិន័យពីលោក។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។ យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកមក ស្របតាមសេចក្ដីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា ប្រោសមនុស្សខ្វាក់ឲ្យភ្លឺ នាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង ភាពងងឹត ឲ្យបានចេញរួចផង។ យើងមាននាមថា ព្រះអម្ចាស់ យើងមិនប្រគល់សិរីរុងរឿងរបស់យើង ទៅឲ្យព្រះណាផ្សេងទៀតឡើយ! យើងក៏មិនឲ្យព្រះក្លែងក្លាយណា ទទួលការសរសើរតម្កើងជំនួសយើងដែរ!
អាន អេសាយ 42
ស្ដាប់នូវ អេសាយ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 42:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ