អេសាយ 30:23-26

អេសាយ 30:23-26 គខប

ព្រះ‌អម្ចាស់​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ ហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នក នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។ គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័ល ក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុត ដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។ នៅ​ថ្ងៃ​មហា​ពិឃាត គឺ​ថ្ងៃ​ដែល​បន្ទាយ​ទាំង​ប៉ុន្មាន​ត្រូវ​រលំ នោះ​នឹង​មាន​ទឹក​ហូរ​ស្រោច​ស្រព ភ្នំ​ទាំង​ធំ​ទាំង​តូច។ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​រុំ​របួស​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ព្យាបាល​គេ ឲ្យ​ជា​ពី​មុខ​របួស​ទាំង​អស់ ព្រះ‌ច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង គឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំ‌ពីរ​រួម​គ្នា។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 30:23-26

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ