អេសាយ 30:23-26

អេសាយ 30:23-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យ៉ាង​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជា‌រស ហើយ​សម្បូរ។ នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​អ្នក​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ។ ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ​រាស់​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ។ មាន​ជ្រោះ និង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ។ មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​មួយ​ជា​ប្រាំពី គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​ប្រាំពីរ​រួម​មក​តែ​មួយ។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។

ចែក​រំលែក
អាន អេសាយ 30

អេសាយ 30:23-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ ហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នក នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។ គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័ល ក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុត ដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។ នៅ​ថ្ងៃ​មហា​ពិឃាត គឺ​ថ្ងៃ​ដែល​បន្ទាយ​ទាំង​ប៉ុន្មាន​ត្រូវ​រលំ នោះ​នឹង​មាន​ទឹក​ហូរ​ស្រោច​ស្រព ភ្នំ​ទាំង​ធំ​ទាំង​តូច។ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​រុំ​របួស​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ព្យាបាល​គេ ឲ្យ​ជា​ពី​មុខ​របួស​ទាំង​អស់ ព្រះ‌ច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង គឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំ‌ពីរ​រួម​គ្នា។

ចែក​រំលែក
អាន អេសាយ 30

អេសាយ 30:23-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចំរើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ ឯ​គោ នឹង​លា​ស្ទាវ ដែល​ភ្ជួរ‌រាស់​វា​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក នឹង​សម​ធំ ហើយ​នឹង​មាន​ជ្រោះ នឹង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​១​ជា​៧ គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​៧​រួម​មក​តែ​១ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​រាស្ត្រ​ទ្រង់ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។

ចែក​រំលែក
អាន អេសាយ 30

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ