អេសាយ 2:1-5

អេសាយ 2:1-5 គខប

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្យាការី*​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ទទួល​ពី​ព្រះ‌អម្ចាស់ ស្ដី​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម: ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក ភ្នំ​ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរ‌ហែ។ ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ របស់​លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។ ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានា ព្រះអង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើន ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។ ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជា‌ជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។ កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់​ព្រះ‌អម្ចាស់!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 2:1-5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ