អេសាយ 11:1-3

អេសាយ 11:1-3 គខប

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់ របស់​លោក​អ៊ីសាយ មាន​ដើម​ថ្មី​មួយ ដុះ​ចេញ​ពី​ឫស​របស់​លោក។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ប្រាជ្ញា ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយ ក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យ តាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​កាត់​ក្ដី តាម​ដែល​ឮ​គេ​និយាយ​ដែរ។