ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់ បែរជាខូច អស់បែបនេះ? ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌ សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។ ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រង សុទ្ធតែជាឃាតក! អ្នកក្រុងយេរូសាឡឹមអើយ ប្រាក់របស់អ្នករាល់គ្នាមិនស្អាតស្អំទេ ហើយស្រារបស់អ្នករាល់គ្នាក៏លាយទឹកដែរ។ អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរ ពួកគេចូលដៃជាមួយចោរ ពួកគេចូលចិត្តសំណូក ហើយគិតតែពីស្វះស្វែងរកជំនូន គឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេ ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។ ហេតុនេះហើយបានជាព្រះជាអម្ចាស់ នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជម្នះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង! យេរូសាឡឹមអើយ យើងនឹងវាយប្រដៅអ្នក យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង ចេញពីអ្នកដែរ។ យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក បានដូចចៅក្រមនៅជំនាន់ដើម ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត” “បុរីដ៏ស្មោះត្រង់”។ យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូន ឲ្យមានសេរីភាព ហើយសេចក្ដីសុចរិតក៏នឹងរំដោះ ប្រជាជនដែលកែប្រែចិត្តគំនិត ឲ្យមានសេរីភាពដែរ។ រីឯពួកបះបោរ មនុស្សបាប និងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញ គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។ ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។ ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះ ដែលមានស្លឹកក្រៀមស្ងួត ហើយដូចសួនឧទ្យានដែលគ្មានទឹក។ មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកម្ទេចឈើស្ងួត ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង ដែលឆេះជាមួយគ្នា គ្មាននរណាពន្លត់បានឡើយ។
អាន អេសាយ 1
ស្ដាប់នូវ អេសាយ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 1:21-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ