ហូសេ 9:1-3

ហូសេ 9:1-3 គខប

អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរ និង​សប្បាយ​រីក‌រាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កម្រៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម លាន​បោក​ស្រូវ។ ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ ដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាប ហើយ​ស្រា​ទំពាំង‌បាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។ ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះ‌អម្ចាស់ អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ នៅ​ស្រុក​អាស្ស៊ីរី។