ហូសេ 9:1-3
ហូសេ 9:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱអ៊ីស្រាអែលអើយ កុំត្រេកអរ កុំសប្បាយរីករាយដូចសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តនឹងទទួលកម្រៃពីអំពើពេស្យាចារ នៅលើអស់ទាំងទីលានបោកស្រូវ។ ដូច្នេះ ទីលានបោកស្រូវ និងធុងស្រាទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀតឡើយ ហើយស្រាថ្មីក៏នឹងគ្មានទៀតដែរ។ គេនឹងលែងរស់នៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងបរិភោគអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ។
ហូសេ 9:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ៊ីស្រាអែលអើយ កុំត្រេកអរ និងសប្បាយរីករាយ ដូចជាតិសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តទទួលកម្រៃមិនបរិសុទ្ធ ដោយធ្វើពិធីសែនព្រេននៅតាម លានបោកស្រូវ។ ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវ ដែលគេបោកបែន ឬប្រេងដែលគេគាប ហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។ ពួកគេនឹងលែងរស់នៅលើទឹកដីរបស់ព្រះអម្ចាស់ អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញ ហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធ នៅស្រុកអាស្ស៊ីរី។
ហូសេ 9:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱអ៊ីស្រាអែលអើយ កុំឲ្យរីករាយដោយចិត្តអំណរដូចជាអស់ទាំងសាសន៍ឡើយ ដ្បិតឯងបានប្រព្រឹត្តសេចក្ដីកំផិតចាកចេញពីព្រះរបស់ឯងហើយ ឯងពេញចិត្តនឹងទទួលរង្វាន់ នៅគ្រប់ទាំងទីលានស្រូវ ដូច្នេះ ទីលានស្រូវ នឹងធុងជាន់ផ្លែទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀត ហើយទឹកទំពាំងបាយជូរនឹងខានមានទៅ គេនឹងលែងអាស្រ័យនៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងស៊ីអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ