ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរកម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម ជាបន្តបន្ទាប់គ្នា ។ ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ ជាមួយពួកគេដែរ។ ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់ ឬស្ដីបន្ទោសប្រជាជនឡើយ ដ្បិតយើងចោទប្រកាន់តែអ្នក។ នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល នៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នក ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក ត្រូវវិនាសដែរ។ ប្រជាជនរបស់យើងវិនាស ព្រោះពួកគេមិនស្គាល់យើង។ ដោយអ្នកមិនទទួលស្គាល់យើង យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ ជាបូជាចារ្យរបស់យើងទៀតដែរ។ ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នក យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
អាន ហូសេ 4
ស្ដាប់នូវ ហូសេ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 4:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ