ហូសេ 14:4-7

ហូសេ 14:4-7 គខប

«យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ ឲ្យ​បាន​ជា​សះ‌ស្បើយ គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។ យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ ស្រុក​លីបង់។ ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធ‌ពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។ អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម ម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មី ពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយជូរ ហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រា នៅ​ស្រុក​លីបង់។