ហាកាយ 1:12-14

ហាកាយ 1:12-14 គខប

ព្យាការី​ហាកាយ​បាន​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក ទៅ​ជម្រាប​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ព្រម​ទាំង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ ហើយ​កោត​ខ្លាច​ព្រះ‌អម្ចាស់។ លោក​ហាកាយ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​ដាស់​ស្មារតី​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ហើយ​ព្រះអង្គ​ក៏​ដាស់​ស្មារតី​របស់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ហើយ​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ពួក​គេ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហាកាយ 1:12-14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ