លោកុប្បត្តិ 44:30-34

លោកុប្បត្តិ 44:30-34 គខប

ដូច្នេះ បើ​ខ្ញុំ​ប្របាទ​វិល​ទៅ​ជួប​ឪពុក​វិញ ដោយ​មិន​នាំ​ប្អូន​ប្រុស​ដែល​គាត់​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង​នេះ ទៅ​ជា​មួយ​ទេ ឪពុក​យើង​ខ្ញុំ​ប្រាកដ​ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញ​វា។ យើង​ខ្ញុំ​មុខ​តែ​ធ្វើ​ឲ្យ​ឪពុក​យើង​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ ទាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ខ្ញុំ​ប្របាទ​ផ្ទាល់​បាន​ធានា​រ៉ាប់‌រង​ជូន​ឪពុក​ខ្ញុំ​ប្របាទ​ថា “បើ​កូន​មិន​នាំ​ប្អូន​ត្រឡប់​មក​ជួប​លោក​ឪពុក​វិញ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត!”។ ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូន។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។ ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​ប្របាទ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​ប្របាទ​មាន​ទុក្ខ​វេទនា​ឡើយ»។