ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ លោកយ៉ាកុប ជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយ៉ូសែបក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។ លោករូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំបេនយ៉ាមីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។ លោកយ៉ាកុបមានប្រសាសន៍ថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបម្រុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
អាន លោកុប្បត្តិ 42
ស្ដាប់នូវ លោកុប្បត្តិ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 42:35-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ