លោកយ៉ូសែបមានប្រសាសន៍ថា៖ «ឃើញទេ ពិតដូចពាក្យខ្ញុំថាមែន គឺឯងរាល់គ្នាជាអ្នកស៊ើបការណ៍! ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នាត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថាពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការណ៍មែន។ សូមព្រះចៅផារ៉ោនធ្វើជាសាក្សី!»។ បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគេឃុំឃាំងបងៗ អស់រយៈពេលបីថ្ងៃ។ នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ បើពួកឯងចង់បានរួចជីវិត ត្រូវធ្វើដូចតទៅ: ប្រសិនបើឯងរាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកនរណាម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យជាប់ឃុំឃាំងនៅទីនេះសិន រីឯអ្នកឯទៀតៗត្រូវវិលត្រឡប់ទៅស្រុកវិញ ដោយយកស្បៀងអាហារទៅឲ្យក្រុមគ្រួសារ ដែលកំពុងតែអត់ឃ្លាននោះចុះ។ បន្ទាប់មក ត្រូវនាំប្អូនរបស់ឯងរាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលឯងរាល់គ្នានិយាយ។ ដូច្នេះ ឯងរាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។
អាន លោកុប្បត្តិ 42
ស្ដាប់នូវ លោកុប្បត្តិ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 42:14-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ