លោកុប្បត្តិ 32:29-32

លោកុប្បត្តិ 32:29-32 គខប

លោក​យ៉ាកុប​សួរ​បុរស​នោះ​វិញ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ចង់​ដឹង​ឈ្មោះ​យើង?»។ បុរស​នោះ​ក៏​ឲ្យ​ពរ​លោក​យ៉ាកុប​នៅ​ទី​នោះ​ទៅ។ លោក​យ៉ាកុប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល» ដ្បិត​លោក​ពោល​ថា «ខ្ញុំ​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។ ពេល​លោក​យ៉ាកុប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។ ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​វាយ​ចំ​ចន្លក​ចង្កេះ​របស់​លោក​យ៉ាកុប។