លោកុប្បត្តិ 32:29-32
លោកុប្បត្តិ 32:29-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។ លោកយ៉ាកុបហៅកន្លែងនោះថា "ព្នីអែល" ដោយពោលថា៖ «ខ្ញុំបានឃើញព្រះនៅប្រទល់មុខ ហើយខ្ញុំនៅតែមានជីវិតរស់»។ កាលលោកឆ្លងព្នីអែលផុតហើយ នោះថ្ងៃបានរះឡើង។ លោកដើរខ្ញើចៗ ព្រោះថ្លោះត្រគាក។ ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក រហូតដល់សព្វថ្ងៃ ព្រោះព្រះបានវាយត្រង់សាច់សន្លាក់ត្រគាករបស់លោកយ៉ាកុប។
លោកុប្បត្តិ 32:29-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។ លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។ ពេលលោកយ៉ាកុបឆ្លងពីកន្លែងព្នីអែលទៅនោះ ថ្ងៃបានរះឡើងហើយ។ លោកដើរខ្ញើចៗ ព្រោះថ្លោះចង្កេះ។ ហេតុនេះហើយបានជាមកទល់សព្វថ្ងៃ កូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ចន្លក នៅត្រង់ចង្កេះសត្វឡើយ ដ្បិតព្រះជាម្ចាស់បានវាយចំចន្លកចង្កេះរបស់លោកយ៉ាកុប។
លោកុប្បត្តិ 32:29-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។