ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។ លោកអប្រាហាំវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ លោកអប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។ ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជម្រាបលោកអប្រាហាំថា៖ «នាងមីលកាក៏បានបង្កើតកូនប្រុសជាច្រើនជូនលោកណាឃរ ជាប្អូនរបស់លោកដែរ គឺមាន អ៊ូសជាកូនច្បង ប៊ូសជាប្អូន កេមូអែលដែលត្រូវជាឪពុករបស់អើរ៉ាម កេសេដ ហាសូ ពីលដាស យីដឡាប និងបេធូអែល។ លោកបេធូអែលត្រូវជាឪពុករបស់នាងរេបិកា។ អ្នកទាំងប្រាំបីនេះជាកូនដែលនាងមីលកាបានបង្កើតជូនលោកណាឃរ ប្អូនរបស់លោកអប្រាហាំ។» រីឯប្រពន្ធទីពីររបស់លោកណាឃរ ឈ្មោះនាងរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។
អាន លោកុប្បត្តិ 22
ស្ដាប់នូវ លោកុប្បត្តិ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 22:18-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ