នៅគ្រានោះ ព្រះបាទអប៊ីម៉ាឡិចយាងមកជួបលោកអប្រាហាំ ដោយមានលោកភីកុល ជាមេទ័ពរបស់ព្រះអង្គមកជាមួយដែរ។ ស្ដេចមានរាជឱង្ការទៅលោកដូចតទៅ៖ «ព្រះជាម្ចាស់គង់ជាមួយលោកក្នុងគ្រប់កិច្ចការដែលលោកធ្វើ។ ដូច្នេះ សូមលោកស្បថជាមួយខ្ញុំនៅពេលនេះ ដោយមានព្រះជាម្ចាស់ជាសាក្សីនៅទីនេះ ថាលោកនឹងមិនក្បត់ខ្ញុំ កូនចៅខ្ញុំ ឬពូជពង្សរបស់ខ្ញុំឡើយ។ ខ្ញុំធ្លាប់មានចិត្តសប្បុរសចំពោះលោកយ៉ាងណា សូមលោកមានចិត្តសប្បុរសចំពោះខ្ញុំ និងទឹកដីដែលលោកស្នាក់នៅនេះយ៉ាងនោះដែរ»។ លោកអប្រាហាំទូលស្ដេចថា៖ «ទូលបង្គំសូមស្បថដូច្នេះ!»។ ប៉ុន្តែ លោកអប្រាហាំប្ដឹងព្រះបាទអប៊ីម៉ាឡិចស្ដីអំពីអណ្ដូងទឹក ដែលប្រជារាស្ត្ររបស់ព្រះបាទអប៊ីម៉ាឡិចបានដណ្ដើមយកពីលោក។ ព្រះបាទអប៊ីម៉ាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថានរណាបានធ្វើដូច្នេះទេ ព្រោះលោកពុំបានប្រាប់ឲ្យខ្ញុំដឹង គឺខ្ញុំទើបតែដឹងនៅពេលនេះប៉ុណ្ណោះ»។ លោកអប្រាហាំបានយកចៀម និងគោ មកថ្វាយព្រះបាទអប៊ីម៉ាឡិច រួចលោកទាំងពីរចងសម្ពន្ធមេត្រីជាមួយគ្នា។ លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។ ព្រះបាទអប៊ីម៉ាឡិចសួរលោកថា៖ «លោកញែកចៀមប្រាំពីរក្បាលនេះទុកសម្រាប់ធ្វើអ្វី?»។ លោកតបថា៖ «សូមទ្រង់មេត្តាទទួលយកចៀមទាំងប្រាំពីរនេះពីដៃទូលបង្គំផ្ទាល់ ដើម្បីបញ្ជាក់ថា ទូលបង្គំពិតជាបានជីកអណ្ដូងទឹកនោះមែន»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “បៀរសេបា” ដ្បិតនៅកន្លែងនោះហើយដែលលោកទាំងពីរបានស្បថនឹងគ្នាទៅវិញទៅមក។ ដូច្នេះ លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នានៅបៀរសេបា។ បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចក៏ចេញដំណើរជាមួយលោកភីកុល មេទ័ពរបស់ស្ដេច វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយលោកគោរពបម្រើព្រះដ៏គង់នៅអស់កល្បជានិច្ច ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។ លោកអប្រាហាំស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលយ៉ាងយូរ។
អាន លោកុប្បត្តិ 21
ស្ដាប់នូវ លោកុប្បត្តិ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 21:22-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ