ព្រះបាទអប៊ីម៉ាឡិចបានយកចៀម យកគោពីក្នុងហ្វូងសត្វរបស់ស្ដេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនលោកអប្រាហាំ ហើយក៏បានប្រគល់លោកស្រីសារ៉ាជូនលោកវិញដែរ។ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខលោកស្រាប់ហើយ លោកចង់តាំងទីលំនៅនៅទីណាក៏បាន តាមតែលោកពេញចិត្ត»។ ព្រះអង្គមានរាជឱង្ការទៅកាន់លោកស្រីសារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។ លោកអប្រាហាំបានទូលអង្វរព្រះជាម្ចាស់ សូមមេត្តាប្រោសព្រះបាទអប៊ីម៉ាឡិច ព្រមទាំងមហេសី និងពួកស្រីស្នំរបស់ព្រះអង្គ ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន ដ្បិតព្រះអម្ចាស់បានធ្វើឲ្យស្ត្រីៗ ក្នុងព្រះរាជវង្សរបស់ព្រះបាទអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែលោកស្រីសារ៉ាជាភរិយារបស់លោកអប្រាហាំ។
អាន លោកុប្បត្តិ 20
ស្ដាប់នូវ លោកុប្បត្តិ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 20:14-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ