លោកុប្បត្តិ 15:1-4

លោកុប្បត្តិ 15:1-4 គខប

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក លោក​អាប់រ៉ាម​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អាប់រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។ លោក​អាប់រ៉ាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​ប្រទាន​អ្វី​មក​ទូលបង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូលបង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស​ឯ​ណោះ​វិញ»។ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអង្គ​ពុំ​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូលបង្គំ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។