លោកុប្បត្តិ 12:1-3

លោកុប្បត្តិ 12:1-3 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។ យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។ យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្ដាសា ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ដាក់​បណ្ដាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក» ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 12:1-3