លោកុប្បត្តិ 12:1-3

លោកុប្បត្តិ 12:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន និង​ពី​ផ្ទះ​ឪពុក​របស់​អ្នក ទៅ​ឯ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។ យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។ យើង​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ដាក់​បណ្ដា‌សា​ដល់​អស់​អ្នក​ណា​ដែលដាក់​បណ្ដា​សា​អ្នក គ្រប់​ទាំង​គ្រួសារ​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក»។

លោកុប្បត្តិ 12:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។ យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។ យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្ដាសា ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ដាក់​បណ្ដាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក» ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ