អែសរ៉ា 8:21-23

អែសរ៉ា 8:21-23 គខប

នៅ​ក្បែរ​ព្រែក​អាហា‌វ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​ឲ្យ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត ហើយ​ឲ្យ​ទ្រព្យ‌សម្បត្តិ​របស់​យើង​បាន​គង់‌វង្ស​ផង។ ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះ‌រាជា​ប្រទាន​កង‌ទ័ព​សេះ សម្រាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះ‌រាជា​ថា ព្រះ​នៃ​យើង​សម្តែង​ព្រះ‌ចេស្ដា និង​ព្រះ‌ហឫទ័យ​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ តែ​ទ្រង់​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​យើង។