អែសរ៉ា 8:21-23

អែសរ៉ា 8:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្បែរ​ព្រែក​អាហា‌វ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​ឲ្យ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត ហើយ​ឲ្យ​ទ្រព្យ‌សម្បត្តិ​របស់​យើង​បាន​គង់‌វង្ស​ផង។ ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះ‌រាជា​ប្រទាន​កង‌ទ័ព​សេះ សម្រាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះ‌រាជា​ថា ព្រះ​នៃ​យើង​សម្តែង​ព្រះ‌ចេស្ដា និង​ព្រះ‌ហឫទ័យ​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ តែ​ទ្រង់​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​យើង។

ចែក​រំលែក
អាន អែសរ៉ា 8

អែសរ៉ា 8:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«បន្ទាប់​មក ខ្ញុំ​បាន​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ​នៅ​ទី​នោះ គឺ​នៅ​មាត់​ទន្លេ​អា‌ហាវ៉ា ដើម្បី​ឲ្យ​យើង​បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​យើង​ធ្វើ​ដំណើរ​ដោយ​សុខ​សាន្ត រួម​ទាំង​កូន​ចៅ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​យើង​ផង។ ដ្បិត​ខ្ញុំ​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ទាហាន និង​ពល​សេះពី​ស្តេច ដើម្បី​ការ​ពារ​ពួក​យើង​ពី​ខ្មាំង​សត្រូវ​តាម​ផ្លូវ​ឡើយ ព្រោះ​យើង​បាន​ទូល​ស្តេច​ថា "ព្រះ‌ហស្ត​របស់​ព្រះ​នៃ​យើង សណ្ឋិត​នៅ​លើ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា និង​សេចក្ដី‌ក្រោធ​របស់​ព្រះ‌អង្គ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌អង្គ"។ ដូច្នេះ យើង​បាន​តម​អាហារ ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល​អង្វរ​របស់​យើង»។

ចែក​រំលែក
អាន អែសរ៉ា 8

អែសរ៉ា 8:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មកខ្ញុំ​បាន​ប្រកាស​ប្រាប់ ឲ្យ​មាន​ការ​តម​នៅ​មាត់​ទន្លេ​អាហាវ៉ា​នោះ ដើម្បី​ឲ្យ​យើង​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ប្រយោជន៍​នឹង​សូម​ទ្រង់​ឲ្យ​ដំរង់​ផ្លូវ​យើង នឹង​កូន​ចៅ ហើយ​របស់​ទ្រព្យ​យើង​ទាំង​អស់​ផង ដ្បិត​ដែល​សូម​ទាហាន នឹង​ពល​សេះ ពី​ស្តេចឲ្យ​ទៅ​រាំង‌រា​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា នឹង​សេចក្ដី​ក្រេវ‌ក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ទ្រង់​វិញ ដូច្នេះ យើង​រាល់​គ្នា​បាន​តម ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ទ្រង់​ក៏​ទទួល​ស្តាប់​តាម​យើង។

ចែក​រំលែក
អាន អែសរ៉ា 8