អេសេគាល 3:1-9

អេសេគាល 3:1-9 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ឲ្យ​នេះ រួច​ទៅ​ប្រៀន‌ប្រដៅ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ»។ ខ្ញុំ​ក៏​ហា​មាត់ ហើយ​ព្រះអង្គ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ក្រាំង​នោះ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​ឲ្យ​យ៉ាង​ឆ្អែត​ចុះ!»។ ខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ ដែល​មាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ​ចុះ! យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល គឺ​មិន​មែន​ឲ្យ​ទៅ​រក​សាសន៍​ដទៃ ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពិបាក​យល់​នោះ​ទេ។ យើង​មិន​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំ‌ខាន គឺ​យើង​ចាត់​អ្នក​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែល​មិន​ចង់​ស្ដាប់​អ្នក ព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង។ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​មនុស្ស​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស។ ប៉ុន្តែ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​មានះ ដើម្បី​ឲ្យ​អ្នក​ត​តាំង​នឹង​ចិត្ត​មានះ​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង ដើម្បី​ត​តាំង​នឹង​ចិត្ត​រឹង​របស់​ពួក​គេ។ យើង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រឹង​ដូច​ពេជ្រ ហើយ​រឹង​ជាង​ដុំ​ថ្ម​ទៅ​ទៀត។ កុំ​ខ្លាច​ពួក​គេ កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​ជា​ពូជ​បះ‌បោរ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសេគាល 3:1-9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ