«កូនមនុស្សអើយ ចូរប្រាប់ក្រុងយេរូសាឡឹមទៀតថា: អ្នកជាទឹកដីមិនបរិសុទ្ធ ជាដីដែលគ្មានភ្លៀងស្រោចស្រព នៅថ្ងៃយើងខឹង។ ព្យាការីរបស់អ្នកឃុបឃិតគ្នានៅក្នុងក្រុងនេះ ដូចសិង្ហគ្រហឹមបម្រុងហែករំពាស៊ី។ ពួកគេប្រហារជីវិតមនុស្ស ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងរបស់របរដ៏មានតម្លៃ ពួកគេធ្វើឲ្យស្ត្រីមេម៉ាយកើនចំនួនច្រើនឡើងៗនៅក្នុងទីក្រុង។ បូជាចារ្យរបស់អ្នក នាំគ្នាបំពានលើក្រឹត្យវិន័យរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសម្គាល់មើលថា អ្វីវិសុទ្ធ*ឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ* និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃសប្ប័ទ*របស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។ មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។ ព្យាការីរបស់គេជាមនុស្សលាក់ពុត គឺប្រកាសអំពីនិមិត្តហេតុក្លែងក្លាយ និងការទស្សន៍ទាយបោកប្រាស់។ ពួកគេពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ” តែព្រះអម្ចាស់ឥតមានព្រះបន្ទូលតាមរយៈពួកគេឡើយ។ ប្រជាជននៅក្នុងស្រុកនេះនាំគ្នាប្រព្រឹត្តអំពើឃោរឃៅ លួចប្លន់ និងកេងប្រវ័ញ្ចជនកម្សត់ទុគ៌ត ជិះជាន់សង្កត់សង្កិនជនបរទេសដោយអយុត្តិធម៌។ យើងស្វែងរកក្នុងចំណោមពួកគេ ក្រែងលោឃើញនរណាម្នាក់មានគំនិតសង់កំពែងការពារក្រុង ហើយឈរនៅចំពោះមុខយើងត្រង់កន្លែងបាក់បែក ដើម្បីការពារស្រុកទេសកុំឲ្យវិនាស តែយើងរកពុំបានសោះ។ ដូច្នេះ យើងនឹងជះកំហឹងរបស់យើងទៅលើពួកគេ ភ្លើងនៃកំហឹងរបស់យើងផ្ដន្ទាទោសពួកគេ។ យើងដាក់ទោសពួកគេតាមអំពើដែលខ្លួនបានប្រព្រឹត្ត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អាន អេសេគាល 22
ស្ដាប់នូវ អេសេគាល 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 22:24-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ