ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រាអែលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ? យើងជាព្រះដែលមានជីវិតគង់នៅ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - អ្នករាល់គ្នានឹងលែងសូត្រសុភាសិតនេះ នៅស្រុកអ៊ីស្រាអែលទៀតហើយ! ដ្បិតយើងជាម្ចាស់លើជីវិតរបស់មនុស្សទាំងអស់ គឺទាំងជីវិតរបស់ឪពុក ទាំងជីវិតរបស់កូន។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះនឹងបាត់បង់ជីវិត។ ឧបមាថា មានមនុស្សសុចរិតម្នាក់ដែលប្រព្រឹត្តអំពើត្រឹមត្រូវ និងសុចរិត គឺគេមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ មិនរួមបវេណីជាមួយប្រពន្ធក្នុងពេលនាងមានរដូវ មិនជិះជាន់ ឬលួចទ្រព្យសម្បត្តិអ្នកដទៃ ប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ ឲ្យប្រាក់គេខ្ចី ដោយឥតយកការ ឬទារកម្រៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ ប្រព្រឹត្តតាមច្បាប់ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតនោះមានកូនប្រុសម្នាក់លួចប្លន់ កាប់សម្លាប់ និងប្រព្រឹត្តអំពើអាក្រក់បែបនេះ គឺប្រព្រឹត្តផ្ទុយពីឪពុក ដោយចូលរួមបរិភោគសំណែននៅលើភ្នំ ប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ ជិះជាន់មនុស្សក្រីក្រទុគ៌ត លួចទ្រព្យសម្បត្តិគេ មិនប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ឲ្យប្រាក់គេខ្ចី ដើម្បីយកការ និងទារកម្រៃហួសហេតុ។ តើកូនរបៀបនេះអាចរស់បានឬ? ទេ កូននោះមិនអាចរស់បានឡើយ។ គេត្រូវតែស្លាប់ ព្រោះតែអំពើគួរស្អប់ខ្ពើមទាំងនោះ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ប្រសិនបើមនុស្សអាក្រក់នោះមានកូនប្រុសម្នាក់ កូនប្រុសនោះឃើញអំពើបាបទាំងប៉ុន្មានដែលឪពុកប្រព្រឹត្តតែមិនយកតម្រាប់តាមឪពុក
អាន អេសេគាល 18
ស្ដាប់នូវ អេសេគាល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 18:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ