យើងនឹងធ្វើឲ្យក្រុងសូដុម និងស្រុកភូមិនៅជុំវិញ ព្រមទាំងក្រុងសាម៉ារី និងស្រុកភូមិនៅជុំវិញបានចម្រុងចម្រើនដូចមុន។ រីឯនាង យើងក៏ធ្វើឲ្យនាងបានចម្រុងចម្រើនឡើងវិញដែរ។ បងស្រី និងប្អូនស្រីរបស់នាងនឹងបានធូរស្រាល ដោយឃើញនាងត្រូវបាក់មុខ ព្រោះតែអំពើទាំងប៉ុន្មានដែលនាងបានធ្វើ។ ក្រុងសូដុម និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ក្រុងសាម៉ារី និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ហើយនាង និងស្រុកភូមិរបស់នាង ក៏បានដូចដើមឡើងវិញដែរ។ កាលនាងនៅមានអំនួត នាងតែងតែមាក់ងាយសូដុម។ គ្រានោះ អំពើអាក្រក់របស់នាងមិនទាន់បើកមុខនៅឡើយទេ។ ឥឡូវនេះ ដល់វេនដែលក្រុងនានានៃស្រុកអារ៉ាម និងស្រុកភូមិនៅជុំវិញ ប្រមាថមើលងាយនាងហើយ។ ក្រុងទាំងឡាយនៃស្រុកភីលីស្ទីន ដែលនៅជិតខាងនាង ក៏នាំគ្នាមើលងាយនាងដែរ។ នាងត្រូវរងនូវអំពើថោកទាប និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ដូច្នេះ យើងជាព្រះជាអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះនាងតាមអំពើដែលនាងបានប្រព្រឹត្ត គឺនាងបានបំភ្លេចពាក្យសម្បថ ដោយផ្ដាច់សម្ពន្ធមេត្រីរបស់យើង។ ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយនាង កាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។ នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឲ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឲ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយនាង។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អាន អេសេគាល 16
ស្ដាប់នូវ អេសេគាល 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 16:53-63
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ