ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «ចូរចេញទៅជួបម៉ូសេនៅវាលរហោស្ថាន»។ លោកអើរ៉ុនក៏ចេញទៅជួបលោកម៉ូសេ នៅភ្នំរបស់ព្រះជាម្ចាស់ ហើយឱបលោក។ លោកម៉ូសេរៀបរាប់ប្រាប់លោកអើរ៉ុនអំពីព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ចាត់លោកឲ្យមកប្រកាស។ លោកក៏រៀបរាប់អំពីទីសម្គាល់ទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់ឲ្យលោកធ្វើទៀតផង។ បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅប្រមូលចាស់ទុំទាំងអស់របស់អ៊ីស្រាអែល។ លោកអើរ៉ុនរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យប្រជាជនឃើញផង។ ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏ឱនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។
អាន និក្ខមនំ 4
ស្ដាប់នូវ និក្ខមនំ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 4:27-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ