និក្ខមនំ 4:27-31

និក្ខមនំ 4:27-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជួប​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន»។ លោក​ក៏​ទៅ បាន​ជួប​គ្នា​នៅ​ភ្នំ​របស់​ព្រះ ហើយ​ថើប​គ្នា។ លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ពី​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ និង​គ្រប់​ទាំង​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ឲ្យ​លោក​ធ្វើ។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល។ លោក​អើរ៉ុន​និយាយ​រៀបរាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​បណ្ដា‌ជន​ឃើញ​ទៀត​ផង។ បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:27-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន»។ លោក​អើរ៉ុន​ក៏​ចេញ​ទៅ​ជួប​លោក​ម៉ូសេ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឱប​លោក។ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​លោក​អើរ៉ុន​អំពី​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​មក​ប្រកាស។ លោក​ក៏​រៀប​រាប់​អំពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​ឲ្យ​លោក​ធ្វើ​ទៀត​ផង។ បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ប្រមូល​ចាស់​ទុំ​ទាំង​អស់​របស់​អ៊ីស្រា‌អែល។ លោក​អើរ៉ុន​រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​ប្រជា‌ជន​ឃើញ​ផង។ ប្រជា‌ជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា ព្រះ‌អម្ចាស់​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​ឱន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:27-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ចូរ​ទៅ​ជួប​នឹង​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន លោក​ក៏​ទៅ បាន​ជួប​នៅ​ត្រង់​ភ្នំ​ព្រះ ហើយ​ថើប​គ្នា នោះ​ម៉ូសេ​ប្រាប់​ទៅ​អើរ៉ុន​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ នឹង​គ្រប់​ទាំង​ទី​សំគាល់​ដែល​ទ្រង់​បាន​បង្គាប់​មក ម៉ូសេ នឹង​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល រួច​ហើយ អើរ៉ុន​រ៉ាយ‌រឿង​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​នឹង​ម៉ូសេ ព្រម​ទាំង​ធ្វើ​អស់​ទាំង​ទី​សំគាល់​នោះ​នៅ​មុខ​គេ​ដែរ បណ្តាជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។

ចែក​រំលែក
អាន និក្ខមនំ 4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ