និក្ខមនំ 36:5-7

និក្ខមនំ 36:5-7 គខប

ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។ លោក​ម៉ូសេ​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​តង្វាយ​សម្រាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ។ គេ​ក៏​ឃាត់​ប្រជា‌ជន​មិន​ឲ្យ​យក​តង្វាយ​មក​ទៀត ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ‌ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។