លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែលព្រះអម្ចាស់ប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីឲ្យពួកគេចេះធ្វើអ្វីៗទាំងអស់ សម្រាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់។ លោកម៉ូសេបានអញ្ជើញលោកបេតសាលាល លោកអូហូលីអាប់ និងអ្នកជំនាញទាំងអស់ដែលព្រះអម្ចាស់ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារឲ្យចាប់ផ្ដើមធ្វើការ។ លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយ ប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។ ដូច្នេះ ពួកសិប្បករទាំងអស់ ដែលបំពេញការងារសង់ទីសក្ការៈ ទុកចោលការងាររបស់ខ្លួន ហើយនាំគ្នាទៅជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ការងារ ដែលព្រះអម្ចាស់បង្គាប់ឲ្យពួកយើងធ្វើ»។ លោកម៉ូសេបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកតង្វាយសម្រាប់សង់ទីសក្ការៈមកទៀតឡើយ។ គេក៏ឃាត់ប្រជាជនមិនឲ្យយកតង្វាយមកទៀត ដ្បិតរបស់របរដែលបានទទួលសម្រាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
អាន និក្ខមនំ 36
ស្ដាប់នូវ និក្ខមនំ 36
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 36:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ