និក្ខមនំ 2:1-4

និក្ខមនំ 2:1-4 គខប

មាន​បុរស​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​ដូច​គ្នា។ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ដោយ​ឃើញ​កូន​នេះ​ថ្លោស​ស្អាត នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ ក្រោយ​មក ដោយ​មិន​អាច​លាក់​កូន​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ផ្ដេក​កូន​ទៅ​ក្នុង​ជាល​នោះ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។ បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។