និក្ខមនំ 2:1-4

និក្ខមនំ 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​ដូច​គ្នា។ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ដោយ​ឃើញ​កូន​នេះ​ថ្លោស​ស្អាត នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ ក្រោយ​មក ដោយ​មិន​អាច​លាក់​កូន​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ផ្ដេក​កូន​ទៅ​ក្នុង​ជាល​នោះ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។ បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់​ក្នុង​ពូជ​ពង្ស​លេវី បាន​ទៅ​យក​ស្ត្រី​ម្នាក់​ក្នុង​ពូជពង្ស​លេវី​ដូច​គ្នា​ធ្វើ​ជា​ប្រពន្ធ។ នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ កាល​នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ លុះ​មិន​អាច​លាក់​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយដែល​ធ្វើ​ពី​ដើម​បបុស រួច​យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ដាក់​កូន​ចុះ​ក្នុង​ជាល​នោះ យក​ទៅ​បណ្ដែត​នៅ​កណ្ដាល​គុម្ព​ត្រែង​តាម​មាត់​ទន្លេ។ បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចម្ងាយ ចង់​ដឹង​ថា​នឹង​កើត​មាន​ហេតុ​យ៉ាង​ណា​ដល់​កូន​នោះ។

ចែក​រំលែក
អាន និក្ខមនំ 2