និក្ខមនំ 15:25-27

និក្ខមនំ 15:25-27 គខប

លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​លោក។ លោក​ម៉ូសេ​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​ប្រទាន​ច្បាប់ និង​វិន័យ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​បាន​ល្បង‌ល​មើល​ពួក​គេ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រង‌ត្រាប់​ស្ដាប់​បទ‌បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​ជា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​មក​ដល់​អេលីម។ នៅ​ទី​នោះ មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ ព្រម​ទាំង​មាន​លម៉ើ​ចំនួន​ចិត‌សិប​ដើម​ទៀត​ផង។ ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ក្បែរ​មាត់​ទឹក។