និក្ខមនំ 10:24-26

និក្ខមនំ 10:24-26 គខប

ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។ លោក​ម៉ូសេ​ទូល​ស្ដេច​វិញ​ថា៖ «សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​ឲ្យ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ព្រះ‌អម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទី‌ដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ