និក្ខមនំ 1:17-19

និក្ខមនំ 1:17-19 គខប

ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​ដែរ។ ស្ដេច​ស្រុក​អេស៊ីប​ក៏​កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្ដេច​ក៏​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?»។ ឆ្មប​ទាំង​ពីរ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹង‌ប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។