នាងអេសធើរ 4:12-16

នាងអេសធើរ 4:12-16 គខប

គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះ‌នាង​អេសធើរ ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ។ លោក​ម៉ាដេ‌កាយ​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ទូល​ព្រះ‌នាង​អេសធើរ​វិញ​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រិ‌យានី សូម​កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន‌ជាតិ​យូដា​ទាំង​អស់​ឡើយ។ ប្រសិន​បើ​ព្រះ‌នាង​សម្ងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះ‌នាង​វិញ ព្រះ‌នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះ‌នាង​បាន​ឡើង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។ ពេល​នោះ ព្រះ‌នាង​អេសធើរ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ​ថា៖ «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នាងអេសធើរ 4:12-16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ