សាស្ដា 5:1-3

សាស្ដា 5:1-3 គខប

ពេល​ណា​អ្នក​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ព្រះអង្គ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ថ្វាយ​យញ្ញ‌បូជា​ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។ កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះ‌ជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​បរម‌សុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែនដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​របស់​ខ្លួន។ ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​ឲ្យ​ខុស​ច្រើន​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សាស្ដា 5:1-3