ទុតិយកថា 4:9-10

ទុតិយកថា 4:9-10 គខប

«ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ភ្លេច​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុ‌ការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍​នេះ​ដែរ។ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជា‌ជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​ព្រះ‌បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទុតិយកថា 4:9-10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ