ទុតិយកថា 23:19-25

ទុតិយកថា 23:19-25 គខប

«ប្រសិន​បើ​បងប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាម‌ទារ​ឲ្យ​គេ​បង់​ការ​ប្រាក់​ឡើយ។ អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បងប្អូន​រួម​ជាតិ​របស់​អ្នក​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។ «ប្រសិន​បើ​អ្នក​បន់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក អំពី​រឿង​អ្វី​មួយ ចូរ​ប្រញាប់​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បន់​នោះ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ទារ​បំណន់​អ្នក ហើយ​អ្នក​នឹង​មាន​បាប។ ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។ ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។ «ប្រសិន​បើ​អ្នក​ដើរ​កាត់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​ឡើយ។ ពេល​ណា​អ្នក​ដើរ​កាត់​ស្រែ​របស់​អ្នក​ដទៃ អ្នក​អាច​យក​ដៃ​បូត​កួរ​ស្រូវ​បាន តែ​អ្នក​មិន​អាច​យក​កណ្ដៀវ​មក​ច្រូត​ស្រូវ​របស់​គេ​ឡើយ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ