«ប្រាំពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។ ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារឲ្យអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ អ្នកអាចទាមទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានជនក្រីក្រឡើយ ដ្បិតព្រះអម្ចាស់នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកកាន់កាប់ទុកជាចំណែកមត៌ក។
អាន ទុតិយកថា 15
ស្ដាប់នូវ ទុតិយកថា 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 15:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ