ដានីយ៉ែល 11:36-37

ដានីយ៉ែល 11:36-37 គខប

ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចម្រើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​ព្រះ‌ពិរោធ​កើន​ដល់​កម្រិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច ។ ស្ដេច​នោះ​មិន​យោគ‌យល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគ‌យល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគ‌យល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ទ្រង់​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានីយ៉ែល 11:36-37