ដានីយ៉ែល 11:36-37
ដានីយ៉ែល 11:36-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ទ្រង់នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ ក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើអស់ទាំងព្រះ។ ស្ដេចនោះនឹងចម្រើនឡើងរហូតទាល់តែសេចក្ដីក្រោធឡើងដល់កម្រិត ដ្បិតអ្វីដែលបានកំណត់ហើយ ត្រូវតែបានសម្រេច។ ស្ដេចនោះនឹងមិនយោគយល់ដល់ពួកព្រះនៃអយ្យកោរបស់ខ្លួនឡើយ ក៏មិនយោគយល់ដល់ព្រះដែលពួកស្ដ្រីស្រឡាញ់ដែរ។ ស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ដ្បិតទ្រង់នឹងតម្កើងខ្លួនឯងជាធំលើសអ្វីៗទាំងអស់។
ដានីយ៉ែល 11:36-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច ។ ស្ដេចនោះមិនយោគយល់ដល់ព្រះ ដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះទ្រង់តម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។
ដានីយ៉ែល 11:36-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងដំកើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចំរើនដរាបដល់សេចក្ដីគ្នាន់ក្នាញ់បានសំរេច ដ្បិតការដែលបានសំរេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកឰយុកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់