អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។ ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។ ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។ «យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។ ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ យញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើង ដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្ដាប់សំឡេងពិណ របស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជា ប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឲ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។
អាន អេម៉ុស 5
ស្ដាប់នូវ អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:18-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ