២ ថេស្សាឡូនិក 1:10-12

២ ថេស្សាឡូនិក 1:10-12 គខប

នៅ​ថ្ងៃ​នោះ ពេល​ព្រះអង្គ​យាង​មក ប្រជា‌ជន​ដ៏វិសុទ្ធ*​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះអង្គ​ដែរ ។ ចំពោះ​បងប្អូន​វិញ បងប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​ឲ្យ​បងប្អូន​ជានិច្ច សូម​ព្រះ‌ជាម្ចាស់​នៃ​យើង​ប្រទាន​ឲ្យ​បងប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បងប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ដូច្នេះ ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរី‌រុងរឿង​នៅ​ក្នុង​បងប្អូន ហើយ​បងប្អូន​ក៏​មាន​សិរី‌រុងរឿង​ក្នុង​ព្រះអង្គ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ថេស្សាឡូនិក 1:10-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ