បន្ទាប់មក លោកអហ៊ីថូផែលទូលស្ដេចអាប់សាឡុមថា៖ «សូមអនុញ្ញាតឲ្យទូលបង្គំជ្រើសរើសទ័ពចំនួនមួយម៉ឺនពីរពាន់នាក់ ដេញតាមព្រះបាទដាវីឌ យប់នេះតែម្ដងទៅ។ ទូលបង្គំនឹងវាយសម្រុក នៅពេលព្រះបាទដាវីឌកំពុងតែនឿយហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើឲ្យស្ដេចភ័យតក់ស្លុត ហើយបណ្ដាជនទាំងប៉ុន្មានដែលទៅជាមួយស្ដេច នឹងរត់ចោលស្ដេច។ ទូលបង្គំនឹងធ្វើគុតតែស្ដេចមួយអង្គប៉ុណ្ណោះ។ បន្ទាប់មក ទូលបង្គំនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ។ ដូច្នេះ អ្នកដែលព្រះករុណាចង់កម្ចាត់នោះនឹងត្រូវសុគត ហើយប្រជាជនទាំងមូលនឹងវិលមករស់នៅជាមួយព្រះករុណា ដោយសុខសាន្ត»។ ស្ដេចអាប់សាឡុម និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសមរម្យ។
អាន ២ សាំយូអែល 17
ស្ដាប់នូវ ២ សាំយូអែល 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 17:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ