២ សាំយូអែល 15:13-17

២ សាំយូអែល 15:13-17 គខប

ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ ដោយ​មុខ​ដាវ»។ ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទ្រង់​សម្រេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​រាជ‌វង្សា‌នុវង្សដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះឲ្យ​នៅ​ចាំ​ដំណាក់។ ពេល​ស្ដេច និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ​ដែល​នៅ​ចុង​គេ​បំផុត។