២ កូរិនថូស 9:1-5

២ កូរិនថូស 9:1-5 គខប

ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជា‌ជន​ដ៏វិសុទ្ធ នោះ មិន​បាច់​ឲ្យ​ខ្ញុំ​សរសេរ​ជម្រាប​បងប្អូន​ទេ ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បងប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេ‌ដូន​ថា «បងប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះ‌ខ្នែង​របស់​បងប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន ឲ្យ​មាន​ចិត្ត​ស្ទុះ‌ស្ទា​ឡើង។ ខ្ញុំ​បាន​ចាត់​ពួក​បងប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បងប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។ ប្រសិន​បើ​បងប្អូន​នៅ​ស្រុក​ម៉ាសេ‌ដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បងប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អាម៉ាស់​មុខ បងប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បងប្អូន​ខ្លាំង​ពេក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បងប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បងប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បងប្អូន​សន្យា​នោះ​ឲ្យ​បាន​រួច​រាល់។ ការ​នេះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។